Skip to content
PodSubs
ShowsPeopleGuestsJobsNewsEvents
More
BlogPodCred
Menu
ShowsPeopleGuestsJobsNewsEventsBlogPodCredNetworksSign in
Join nowSign in
  • Shows
  • People
  • Jobs
  • News
  • More
    • Guests
    • Events
    • Blog
    • PodCred
    • Networks
    Join nowSign in

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនៈព្រឹត្តិការណ៍ពិភពលោក artwork

បានភ្លើងខៀវពីលោកត្រាំ តើអ៊ុយក្រែនអាចផលិតប្រព័ន្ធខែលមីស៊ីលអាមេរិកដ៏ទំនើប Patriots ដែរឬទេ?

Jul 10, 20266 minAudio
ShareXLinkedInFacebookWhatsAppEmail

ដើម្បីបំពេញ​បំណង ក្តីប្រាថ្នារបស់ប្រធានាធិបតីអ៊ុយក្រែនដែលទាមទារ​ចង់បាន​សិទ្ធិផលិត​ប្រព័ន្ធខែលមីស៊ីលតាំងពីយូរណាស់មកហើយ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ​បាន​បញ្ជាក់ប្រាប់សមភាគីអ៊ុយក្រែន នៅក្នុងជំនួបទ្វេភាគី​នៅប្រទេស​តួកគីថា លោក​យល់ព្រម​ឲ្យ​អ៊ុយក្រែនមានសិទ្ធិ​ផលិត​ប្រព័ន្ធខែលមីស៊ីលអាមេរិក Patriots។ មេដឹកនាំ​អាមេរិក​បើកភ្លើងខៀវ​ឲ្យអ៊ុយក្រែន​មានសិទ្ធិ​ផលិត​មីស៊ីល​អាមេរិក ប៉ុន្តែ សំណួរសួរថា តើ​អ៊ុយក្រែន​មាន​សមត្ថភាព​ផលិត​ប្រព័ន្ធខែល​មីស៊ីល​ដ៏ទំនើប​ និងស្មុគស្មាញនេះដែរឬទេ? “យើង​នឹង​ឲ្យអាជ្ញាបណ្ណដើម្បីឲ្យអ្នកមានសិទ្ធិផលិតមីស៊ីល​Patriots។ នេះជារឿងល្អណាស់ មិនថាអីចឹង។ ដល់ចឹងទៅ អ្នកមិនអាច​តវ៉ាថា អាមេរិកផ្តល់អាវុធ​មិនគ្រប់គ្រាន់​ឲ្យអ៊ុយក្រែនទៀតហើយ។ ខ្ញុំ​អាច​និយាយថា អ្នកអាច​ផលិតវា​ដោយ​ខ្លួនឯង។ ខ្ញុំ​មិនទាន់​បាន​ជូនដំណឹង​ទៅ​ក្រុមហ៊ុននៅឡើយ ប៉ុន្តែ ខ្ញុំ​គិត​ថា នឹង​គ្មាន​បញ្ហាចោទនោះទេ។” នៅទីបំផុត ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ​យល់ព្រម​ឲ្យអ៊ុយក្រែន​ផលិតប្រព័ន្ធខែលមីស៊ីលអាមេរិក​ដ៏មាន​ប្រសិទ្ធភាព និងទំនើបខ្លាំង​លើលោក ហើយក៏​មាន​តម្លៃថ្លៃខ្ពស់កប់ពពក ព្រោះថា ប្រព័ន្ធខែល​មីស៊ីល​មួយគ្រឿង មាន​គ្រាប់មីស៊ីលក្នុងនោះស្រាប់ មាន​តម្លៃ​ប្រមាណ ១ពាន់លាន​ដុល្លារ។ អ៊ុយក្រែន​បានភ្លើងខៀវ​ពីលោកត្រាំ តែមិនប្រាកដថា នឹងអាច​មាន​សមត្ថភាពគ្រប់គ្រាន់​ដើម្បីផលិត​បាន​ប្រព័ន្ធខែលមីស៊ីលដ៏ទំនើប និង​ស្មុគស្មាញ​របស់អាមេរិក។ ទោះបីជា​ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី អះអាងថា អ៊ុយក្រែន​មាន​សមត្ថភាព​ផលិត​សព្វាវុធ​ដោយ​ខ្លួនឯង ជាពិសេស​ដ្រូន​ចម្ងាយឆ្ងាយដែលអ៊ុយក្រែន​បាន​ប្រើ​ដើម្បីវាយប្រហារ​ចូលជ្រៅ​ក្នុងទឹកដីរុស្ស៊ីមែន ប៉ុន្តែ អ៊ុយក្រែន​ត្រូវ​ជួប​​បញ្ហា​ប្រឈម ឧបសគ្គច្រើនយ៉ាង។ ដំបូងគេ អ៊ុយក្រែនមិនអាច​ផលិត​មីស៊ីលក្នុងទឹកដីអ៊ុយក្រែន។ ក្នុងកាលៈទេសៈ​បច្ចុប្បន្ននេះ អ៊ុយក្រែន​កំពុងកើតមានសង្រ្គាម ​រងការវាយប្រហារ​ស្ទើរ​មិនលោះថ្ងៃ​ពី​សំណាក់រុស្ស៊ី។ ដូច្នេះ គ្មានកន្លែងណាមួយដែលមានសុវត្ថិភាព​១០០%​ដើម្បី​ឲ្យ​អ៊ុយក្រែន​អាច​ដំឡើងរោងចក្រ​ផលិត​ប្រព័ន្ធ​មីស៊ីលអាមេរិកបានទេ។ រោងចក្រ​ផលិតមីស៊ីលPatriots ប្រាកដជា​ក្លាយជាផ្ទាំងស៊ីបវាយប្រហារ​របស់មីស៊ីលរុស្ស៊ី។ អ្នកដែលស្និទ្ធ​នឹង​សំណុំរឿងរឿងនេះ​បាន​ពន្លយថា នៅពេល​អ៊ុយក្រែន​បាន​ភ្លើងខៀវ អ៊ុយក្រែនអាចរើ​ទីតាំង​ទៅផលិត​នៅទឹកដី​អាល្លឺម៉ង់ ព្រោះថា ក្នុងលោក មានតែ​អាល្លឺម៉ង់ និងជប៉ុនប៉ុណ្ណោះដែលបាន​សិទ្ធិផលិត​មីស៊ីលPatriots ពី​អាមេរិក។ បញ្ហាប្រឈមទី២ គឺ​ទាក់ទង​នឹង​ពេលវេលា។ ទោះបីលោកត្រាំ​បាន​និយាយ​ថា នឹង​ឲ្យសិទ្ធិទៅអ៊ុយក្រែន ប៉ុន្តែ លោកបាននិយាយ​តែមាត់ មិនទាន់​មាន​លាយលក្ខអក្ស ចេញជា​ផ្លូវការនៅឡើយទេ។ ម្យ៉ាង រដ្ឋបាល​អាមេរិក​ត្រូវ​សុំ​ការអនុញ្ញាត​ពីសភាខុនហ្រ្កេសជាមុនសិន។ ខុនហ្រ្កេស ជាអ្នកពិចារណា​ថា ការផ្ទេរបច្ចេកវិទ្យាផលិតសព្វាវុធអាមេរិក​ទៅ​បរទេស​សមស្របតាម​ច្បាប់សហព័ន្ធដែរឬទេ។ បើតាម​កាសែត​New York Times លោកដូណាល់ត្រាំ​អាច​ប្រើសិទ្ធិ​ជាប្រធានាធិបតី​ដើម្បី​ដាក់​ឲ្យប្រើប្រាស់​យន្តការផ្ទេរបច្ចេកវិទ្យាសព្វាវុធ ដែលមាន​ទាក់ទង​នឹង​សន្តិសុខជាតិ។ មួយវិញទៀត បើទោះជា​សភាអាមេរិក​ផ្តល់ភ្លើងខៀវ​ឲ្យរដ្ឋបាល​អាមេរិក​ផ្ទេរបច្ចេកវិទ្យាផលិតសព្វាវុធទៅ​អ៊ុយក្រែនក្តី ក៏អ៊ុយក្រែន​មិនងាយ​នឹង​ផលិត​បាន​ស្រួលៗដែរ ជាពិសេស​នៅពេល​និយាយ​ពីបច្ចេកវិទ្យា និងវត្ថុធាតុផ្សំ។ សព្វថ្ងៃនេះ ក្រុមហ៊ុន​អាមេរិកធំៗ​គឺ RTX Lockheed Martin ជាអ្នកផលិត​មីស៊ីល​Patriots ប៉ុន្តែ នៅតែត្រូវការសហការទិញ​គ្រឿងផ្សំ គ្រឿងបន្លាស់ដ៏សាំញ៉ាំ​ពី​ដៃគូ ក្រុមហ៊ុន​តូចៗជាច្រើនទៀត។ នេះគេនៅមិនទាន់និយាយ​ការចំណាយ​ដើម្បី​ផលិត​ផង។ មីស៊ីល PAC-3 ដែលមាន​សមត្ថភាពស្ទាក់ ចាប់​មីស៊ីល​បាលីស្ទិកមាន​តម្លៃប្រមាណ ៥លានដុល្លារ​ក្នុងមួយដើម។ ដូច្នេះ ដើម្បី​អាចផលិត​បាន​មីស៊ីល​ដ៏ទំនើប ជាងគេ​បំផុត​ក្នុងលោក គេតោងត្រូវការពេលវេលា មិនត្រឹមរាប់ខែ ប៉ុន្តែដល់ទៅរាប់ឆ្នាំ។ ក្រុមហ៊ុនអាមេរិកផ្ទាល់​ចំណាយពេល​១ឆ្នាំ​ដើម្បីផលិត​មីស៊ីល​បាន​៦០០ដើម។ ចំណែក​អាល្លឺម៉ង់​ដែល​បាន​ប្រកាស​គម្រោង​ផលិត​មីស៊ីល​Patriots នៅ​ឆ្នាំ ២០២៤ អះអាងថា នឹងអាច​ផលិត ប្រើ​មីស៊ីល​Patriots នៅ​ឆ្នាំ២០២៧ឯណោះ។ ផ្តល់​អាជ្ញាបណ្ណឲ្យអ៊ុយក្រែន​អាចមានសិទ្ធិផលិតប្រព័ន្ធខែលការពារមីស៊ីល​ដ៏ទំនើបរបស់អាមេរិក​។ នេះជា​ដំណឹង​ដ៏ល្អណាស់​ចំពោះ​មេដឹកនាំ​អ៊ុយក្រែន លោក​ហ្សេឡេនស្គី​ដែលតែងទាមទារ​ចង់បានប្រព័ន្ធខែលមីស៊ីលអាមេរិក នៅរៀងរាល់​លើកដែល​រដ្ឋធានីកៀវ​រងការវាយប្រហារ​ពីមីស៊ីល​របស់រុស្ស៊ី។ លើកចុងក្រោយដែល​ប្រធានាធិបតី​អ៊ុយក្រែន​ទទូចសុំសិទ្ធិផលិត​ប្រព័ន្ធការពារ​ដែនអាកាស​ពី​អាមេរិក គឺ​នៅសប្តាហ៍មុននេះ នៅពេល​រុស្ស៊ី​សម្រុក​បាញ់​មីស៊ីល​​អ៊ីពែសូនិកស្រោច​លើ​ទឹកដីអ៊ុយក្រែន ជាពិសេស​ទីក្រុង​កៀវ ដោយ​សម្លាប់​មនុស្ស​ជាច្រើននាក់។ មានតែ​ប្រព័ន្ធមីស៊ីល​Patriotsដែលមាន​សមត្ថភាពខ្លាំង​អាច​បាញ់​ស្ទាក់ទម្លាក់​មីស៊ីលបាលីស្ទិក​ដ៏ទំនើបចុងក្រោយ​របស់​រុស្ស៊ី។ លោកត្រាំ​សន្យា​ផ្តល់​អាជ្ញាបណ្ណឲ្យអ៊ុយក្រែនអាច​ផលិត​ខែលមីស៊ីលអាមេរិក​ជា​ដំណឹងល្អណាស់ ប៉ុន្តែ ចំពោះអ្នកជំនាញ​យុទ្ធសាស្រ្ត​យោធា​នៅអឺរ៉ុប ព្រោះតែ​ឧបសគ្គច្រើនយ៉ាងដូចរៀបរាប់ខាងលើ អ៊ុយក្រែន​នឹង​គ្មាន​ថ្ងៃ​ផលិត​មីស៊ីល​បានទាន់ពេលវេលា​ដើម្បីទប់ទល់​នឹង​មីស៊ីល​លឿនជាងសំឡេង​របស់​រុស្ស៊ីឡើយ។ អ្វីដែល​អ៊ុយក្រែនកំពុងត្រូវការបន្ទាន់ពីអាមេរិក​នៅពេលនេះ គឺ​មីស៊ីល​Patriots ដែលអ៊ុយក្រែនមានកាន់តែខើចទៅៗ លែង​អាច​ធ្វើជា​សំណាញ់​ការពារ​ផ្ទៃមេឃ​អ៊ុយក្រែនពីការវាយប្រហារ​មីស៊ីល​របស់រុស្ស៊ី។ អាមេរិក​យល់ព្រម​ឲ្យអ៊ុយក្រែន​ទទួល​អាជ្ញាបណ្ណ​ផលិត​មីស៊ីល គឺដើម្បីកុំ​ឲ្យ​អ៊ុយក្រែន​ចេះតែត្អូញថា អាមេរិកមិនជួយ​អ្វីសោះ។ ប៉ុន្តែ លោកត្រាំ​បាន​បដិសេធ​មិន​បញ្ជូន​មីស៊ីល​ទៅតាម​ការចង់បាន​របស់អ៊ុយក្រែននោះទេ។ លោក​ត្រាំ​បាននិយាយ​មិនលាក់លៀមថា អាមេរិក​ពិតជា​មីស៊ីល ប៉ុន្តែ សម្រាប់​ទុក​ប្រើប្រាស់​ការពារ​ខ្លួនឯងដែរ។ អស្ថិរភាព​ និងភាពតានតឹងនៅក្នុង​ពិភពលោក ព្រមទាំងជម្លោះប្រដាប់អាវុធ​នៅ​សឹងគ្រប់ទ្វីប ជាពិសេស​សង្រ្គាមនៅអ៊ីរ៉ង់​បានចាប់បង្ខំឲ្យអាមេរិក​ប្រើ​​មីស៊ីល​ការពារដែនអាកាសអស់​​ប្រមាណ​ពាក់កណ្តាល​ពីក្នុង​ស្តុក​យុទ្ធសាស្រ្ត​របស់ខ្លួន។ ប្រទេស​នៅ​ក្នុងតំបន់ដើមបូព៌ា​ជាទីដែលមាន​មូលដ្ឋានទ័ពអាមេរិក​ បាន​ស្រូប​យកអស់​ច្រើនជាងគេ មីស៊ីល​​Patriotsដើម្បីបាញ់ស្ទាក់ទម្លាក់​មីស៊ីល​របស់អ៊ីរ៉ង់។ នេះបើយោងតាម​មជ្ឈមណ្ឌល​ដើម្បី​យុទ្ធសាស្រ្ត និងសិក្សាអន្តរជាតិ។ ចំពោះអ្នកវិភាគអ៊ុយក្រែន ភ្លើងខៀវ​របស់ប្រធានាធិបតីអាមេរិកមាន​អត្ថន័យជា​និមិត្ត​រូប ពោលគឺការគាំទ្រ​នយោបាយ ច្រើនជាង​ការអនុវត្តជាក់ស្តែង ដូចជាការផ្តល់ជំនួយ​យោធាអាមេរិក។ ដោយសារតែ​ការផលិត​ប្រព័ន្ធខែលមីស៊ីលអាមេរិក​ត្រូវ​ការពេលវេលាវែង អ៊ុយក្រែនត្រូវរង់ចាំ​ពេល​ជាច្រើនយូរឆ្នាំទៀតទម្រាំ​បាន​ប្រើមីស៊ីល​​Patriots ពោលគឺ​មិនទាន់អាច​ឆ្លើយតបនឹង​ស្ថានការណ៍បច្ចុប្ប្នន្នបានទេ។ ប៉ុន្តែ នៅក្នុង​រយៈពេល​ខ្លី ដំណឹងនេះ​នឹង​មាន​ប្រសិទ្ធភាព​ ក្នុងរូបភាពដាក់​សម្ពាធ​លើរុស្ស៊ី ​គូសត្រូវ​របស់​អ៊ុយក្រែនឲ្យ​យល់​ព្រមចូលតុចរចា​បិទបញ្ចប់សង្រ្គាមអ៊ុយក្រែន៕

Audio and video play straight from the show's own hosting. PodSubs stores and serves no media.

Hosts and Guests

Nobody is credited on this episode yet.

Credit the people on this episode

Be the first to rate this episode

More episodes

All episodes
  1. អឺរ៉ុបមិនរំពឹងការផ្លាស់ប្តូរអ្វីច្រើនទេពីនយោបាយការបរទេសរបស់លោក ត្រាំ

    Nov 5, 20265 minAudio

    បរាជ័យយ៉ាងធ្ងន់ធ្ងររបស់គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតសភាអាមេរិក​ពាក់កណ្តាលអាណត្តិ ពុំមានន័យថា ទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងអឺរ៉ុប នឹងប្រសើរឡើងនោះទេ។ ប្រឈមនឹងស្ថានភាពថ្មី​ដែលគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភាខុនហ្ក្រេស...

    Credit the people on this episode

  2. ប្រទេសកូរ៉េបងប្អូនទាំង២ ចាប់ផ្តើមប្រកួតប្រជែងសព្វាវុធអ៊ីពែសូនិកដ៏គ្រោះថ្នាក់

    Oct 13, 20266 minAudio

    កាលពីសប្តាហ៍កន្លងទៅ កូរ៉េខាងត្បូងបាន​បាញ់​បង្ហោះសាកល្បង​ នូវមីស៊ីល​​អ៊ីពែសូនិក ដំបូងបង្អស់ ដែល​ផលិតនៅលើទឹកដី​កូរ៉េខាងត្បូងដោយ​ផ្ទាល់​។ ការសាកល្បងនេះ​ គឺបាន​​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពីកូរ៉េខាងជើង...

    Credit the people on this episode

  3. នៅមហាសន្និបាតអ.ស.ប. លោកម៉ាក្រុងថ្លែងការពារច្បាប់អន្តរជាតិ ខណៈលោកត្រាំថ្លែងការពារតែប្រយោជន៍ជាតិឯង

    Sep 23, 20267 minAudio

    អង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ បានចាប់​ផ្តើម​នៅថ្ងៃពុធទី​២២កញ្ញា ជាមួយ​នឹងសុន្ទរកថា​របស់​លោក​អង់តូនីញ៉ូ ហ្គូតទែរស៍ ដែល​បានអំពាវនាវ​ឲ្យ​គោរពច្បាប់អន្តរជាតិ និងការសហការ​រវាងប្រទេសធំដោះស្រាយបញ្ហាចោទ...

    Credit the people on this episode

  4. Forbidden Stories៖ អាមេរិកជះប្រាក់ច្រើនរយលានដុល្លារ ដើម្បីបំបរបង់ចោលជនអន្តោប្រវេសន៍នៅប្រទេសទី៣

    Sep 21, 20267 minAudio

    រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ចាប់បញ្ជូន​ជនបរទេស ចំនួន​ជាង​២៥០០០នាក់ យកទៅទុកចោល​​នៅប្រទេស​ទី​៣ ដែលគ្មាន​ទាក់ទងអ្វីសោះ​នឹង​ជននោះ។ នេះបើផ្អែកតាម​ របាយការណ៍អង្កេត​​​ស្រាវជ្រាវដ៏ធំមួយ ធ្វើឡើងដោយអ្នកកាសែតជាង២០ស្ថាប័ន...

    Credit the people on this episode

  5. រដ្ឋចិនចាប់ផ្តើមត្រៀមខ្លួន បង្ការហានិភ័យបណ្តាលមកពី AI ឆ្លាតជ្រុលលែងស្តាប់បញ្ជាមនុស្ស

    Sep 16, 20266 minAudio

    ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការ​​ប្រកាសទាញសញ្ញាអាសន្នចេញពីអ្នកជំនាញ​នៅសហរដ្ឋអាមេរិក ស្តីពីគ្រោះថ្នាក់ធំ​​​បង្កឡើងដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ដែលឆ្លាតជ្រុល ហើយលែងស្តាប់បញ្ជា​របស់​​មនុស្ស​។ ការទាញសញ្ញាអាសន្ននេះ​...

    Credit the people on this episode