Skip to content
PodSubs
ShowsPeopleGuestsJobsNewsEvents
More
BlogPodCred
Menu
ShowsPeopleGuestsJobsNewsEventsBlogPodCredNetworksSign in
Join nowSign in
  • Shows
  • People
  • Jobs
  • News
  • More
    • Guests
    • Events
    • Blog
    • PodCred
    • Networks
    Join nowSign in

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនៈព្រឹត្តិការណ៍ពិភពលោក artwork

ប្រទេសកូរ៉េបងប្អូនទាំង២ ចាប់ផ្តើមប្រកួតប្រជែងសព្វាវុធអ៊ីពែសូនិកដ៏គ្រោះថ្នាក់

Oct 13, 20266 minAudio
ShareXLinkedInFacebookWhatsAppEmail

កាលពីសប្តាហ៍កន្លងទៅ កូរ៉េខាងត្បូងបាន​បាញ់​បង្ហោះសាកល្បង​ នូវមីស៊ីល​​អ៊ីពែសូនិក ដំបូងបង្អស់ ដែល​ផលិតនៅលើទឹកដី​កូរ៉េខាងត្បូងដោយ​ផ្ទាល់​។ ការសាកល្បងនេះ​ គឺបាន​​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពីកូរ៉េខាងជើង បានបាញ់​សាក​មីស៊ីលអ៊ីពែសូនិកចម្ងាយ​មធ្យម១គ្រាប់ដែរ​។ ទំព័រថ្មី​នៃ​ការប្រកួតប្រជែង​សព្វាវុធអ៊ីពែសូនិក បាន​ចាប់ផ្តើម​បើក​​ហើយនៅ​ឧបទ្វីបកូរ៉េ។ តើអ្វីទៅជា​អាវុធអ៊ីពែសូនិក ហើយតើវាមានគ្រោះថ្នាក់បែបណា​? ការប្រកួតប្រជែង​អាវុធអ៊ីពែសូនិក បានចាប់ផ្តើមជាផ្លូវការ​ហើយ រវាងប្រទេសកូរ៉េបងប្អូនទាំង​។ ប៉ុន្មានថ្ងៃ​ក្រោយកូរ៉េខាងជើង បានបាញ់សាក​មីស៊ីលអ៊ីពែសូនិក នៅ​ថ្ងៃទី​៩តុលាកូរ៉េខាងត្បូងបាន​បាញ់សាកល្បងអាវុធប្រភេទនេះដែរ​។ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង លី ចែម្យុង បាន​ចូលរួម​តាមដានទស្សនាដោយ​ផ្ទាល់ នូវការ​បាញ់សាកល្បងនូវមីស៊ីលអ៊ីពែសូនិក ដែលកូរ៉េខាងត្បូងបានផលិតដោយខ្លួនឯ​ង។​ អ្វីទៅជាអាវុធអ៊ីពែសូនិក​? អាចចាត់ទុកបាន​ថាជាគ្រឿងសព្វាវុធ​អ៊ីពែសូនិក (Hypersonic) គឺទាក់តែ​សព្វាវុធនោះមានល្បឿនហោះលឿនជាងល្បឿន​​សំឡេងដល់ទៅ​៥ដង​ ពោលគឺចាប់ពី ​៦១០០គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង​។ ជាមួយ​នឹង​​ល្បឿន​ដ៏លឿន​នេះ មានន័យថាអាវុធនេះ​ចំណាយ​ពេលតិចបំផុតដើម្បីទៅដល់គោលដៅ ហើយក៏មានន័យថាសត្រូវ​មាន​រយៈពេលតិចបំផុត ដើម្បីតាមស្ទាក់ឬត្រៀមលក្ខណៈបង្ការ។ នៅលើអាវុធអ៊ីពែសូនិក គេអាចបំពាក់ក្បាល​គ្រាប់ផ្ទុះ​​ច្រើនប្រ​ភេទ មិនថាគ្រាប់ធម្មតា ឬគ្រាប់​នុយក្លេអ៊ែរ​​។ តួខ្លួន​​យាន​អ៊ីពែសូនិក​មុននឹងហោះសំកាំងក្នុងល្បឿនយ៉ាងលឿនបាន គឺទាល់តែវាត្រូវបាន​បាញ់បង្ហោះឡើងទៅលើ​សុញ្ញកាស ដោយយាន​បង្ហោះ​អវកាស ឬអាចជា​យានបាលីស្ទិក​។ ទាំងនេះគឺជាលក្ខណៈ និង​ជា​​អត្ថប្រយោជន៍ដ៏ពិសេសនៃអាវុធអ៊ីពែសូនិក។ ក្រៅពីមានល្បឿនលឿន អាវុធអ៊ីពែសូនិកអាចបត់ឆ្វេងបត់ស្តាំ​ មុជក្បាលចុះ​ឬហោះឡើងលើបានយ៉ាងងាយ ដែលធ្វើ​ឲ្យ​ប្រតិបត្តិការ​តាមស្ទាក់កាន់​​តែជួបការលំបាក។ ប្រព័ន្ធខែលការពារផ្លូវអាកាស​ទំនើបបំផុតនាពេលបច្ចុប្ប​​ន្ន​នេះ អាច​មានលទ្ធភាពតាមស្ទាក់តែប្រភេទមីស៊ីល​បាលីស្ទិក​ និង​មីស៊ីលក្រ័រស្យែរសាមញ្ញប៉ុណ្ណោះ។ ដូច្នេះ​ មីស៊ីលអ៊ីពែសូនិក គឺជា​ការគំរាម​ដ៏គ្រោះថ្នាក់​ ដែលពិបាក​តាមស្ទាក់​។ នេះគឺជាសំដីអះអាងរបស់​លោក Hong Sung-Pyo អ្នកជំនាញ​នៅវិទ្យាស្ថាន​កិច្ចការ​កងទ័ពនៅទីក្រុង​សេអ៊ូល​។ ប្រព័ន្ធរ៉ាដានៅលើដី​ មិនអាចតាមចាប់រលកសញ្ញា​អាវុធអ៊ីពែសូនិក​បានទាន់ពេលទេ មុននឹងវា​ហោះចូលមក​ដល់កៀកខ្លាំង​នឹងគោលដៅវាយប្រហារ​។ មីស៊ីល​អ៊ីពែសូនិកកូរ៉េខាងជើង ពិតជាខ្លាំងអស្ចារ្យមែនឬ? កាលពី​ដើមខែតុលានេះ ព្យុងយ៉ាងបានប្រកាសថា គេបាន​បាញ់សាក​ល្បងប្រកបដោយជោគជ័យ​នូវមីស៊ីលអ៊ីពែសូនិក ដោយ​បំពាក់ដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​។ គីម​ យូចុង ប្អូនស្រី​របស់​មេដឹកនាំកូរ៉េខាងជើង បាន​អះអាងថា​ សព្វាវុធថ្មីរបស់កូរ៉េខាងជើង អាចមាន​សមត្ថភាព​ផ្លាស់ប្តូរផ្លូវហោះហើរ ក្នុងរយៈកំពស់ទាប​។ គីម​ យូចុង បានអួត​អាងទៀតថា គ្មានមធ្យោបាយឯណាអាចមកតាមស្ទាក់​មីស៊ីលប្រភេទថ្មីរបស់កូរ៉េខាងជើងបានឡើយ​។ លោក Hong Min អ្នកជំនាញនៅវិទ្យាស្ថាន​ដើម្បី​ការបង្រួមបង្រួម​​កូរ៉េ បាន​លើកឡើងថា ការបាញ់បង្ហោះរបស់​កូរ៉េខាងជើង មិនមែនគ្រាន់តែ​ជាការបង្ហាញសាច់ដុំ​ នៃអាវុធថ្មីតែមួយ​នោះទេ តែវាគឺជាការបង្ហាញកម្លាំង​អួតអំពី ប្រព័ន្ធមីស៊ីលថ្មីទាំងស្រុងតែម្តង​។ អ្នកជំនាញរូបនេះ​បានទាញសញ្ញាអាសន្នថា កូរ៉េខាងជើង​អាចនឹងមានមីស៊ីល​ល្បឿនលឿនបំផុត ក្នុងរយៈចំងាយ​ច្រើន​កម្រិត ហើយដែល​គ្មាននរណាអាចចាប់ស្ទាក់បានឡើយ​។ តែដោយឡែក អ្នកជំនាញផ្សេងទៀត ដូចជាលោក Hong Sung-Pyo ជឿថា​ក្នុងពេលបច្ចុប្បន្ន​នេះ បច្ចេកវិទ្យារបស់កូរ៉េខាងជើង ដែលអាចកាច់ចង្កូត​បញ្ជាផ្លូវ​​របស់មីស៊ីល​ក្នុងពេលកំពុងហោះយ៉ាងលឿននោះ គឺនៅមានកម្រិត​​ខ្សោយ​នៅឡើយទេ​។ តាមយោបល់លោក គឺកូរ៉េខាងជើង​កំពុងតែសាកល្បង ធ្វើតេស្តដើម្បី​កែតម្រូវបច្ចេកវិទ្យានេះ​ឲ្យ​កាន់តែប្រសើរ ដោយ​បានជំនួយ​ពីបច្ចេកវិទ្យា​ផ្តល់​ឲ្យដោយរុស្ស៊ី​។ មីស៊ីល​អ៊ីពែសូនិកកូរ៉េខាងត្បូង ជាមធ្យោបាយ​កំញើញដោយ​​ស្មើភាព ដើម្បីបើកផ្លូវចរចា​​ កូរ៉េខាងត្បូងទើបតែបាន​បាញ់បង្ហោះសាកល្បងជាលើកទី​១ នូវមីស៊ីលអ៊ីពែសូនិករបស់ខ្លួន កាលពីសប្តាហ៍​កន្លងទៅ។ ការសាកល្បងនេះ បានអនុញ្ញាតឲ្យអ្នកជំនាញ​សព្វាវុធកូរ៉េខាងត្បូង ពិនិត្យ​វាយតម្លៃលើ​ភាពធន់របស់គ្រឿងផ្សំទាំងអស់នៃមីស៊ីល ថាតើវាអាចធន់នឹងកម្តៅខ្លាំង​បានកម្រិតណា។ ក្រៅពីនេះ គេបានសាកល្បង​មើលប្រព័ន្ធបញ្ជាផ្លូវពីចម្ងាយ​​ ព្រមទាំងសមត្ថភាព​ហោះគេចចុះឡើងរបស់យាននេះ ក្នុងរយៈកំពស់ទាប​ជាមួយ​នឹងល្បឿនរត់​អ៊ីពែសូនិក​។ លោក​លី ចែម្យុង ប្រធានាធិបតីកូរ៉េខាងត្បូងបាន​លើកឡើងថា អាវុធប្រភេទនេះនៅពេលបំពាក់ក្បាលគ្រាប់ហើយ គឺអាចហោះទៅវាយ​ប្រហារចំគោលដៅយុទ្ធសាស្ត្រ​សំខាន់​ៗដែលគេកំណត់ទុក​។​ លោក Jung Heon-Joo សាស្ត្រានៅ​សកលវិទ្យាល័យ Yonsei ក្រុងសេអ៊ូល បានលើកឡើងថា​ រដ្ឋាភិបាល​​កូរ៉េខាងត្បូង​​បាន​ប្រកាសផ្សាយ​ជាសាធារណៈនូវការសាកល្បងសព្វាវុធថ្មីនេះ គឺ​មានគោលបំណងនយោបាយច្រើនចំណុច។ ទីមួយចង់​ប្រាប់​ទៅកូរ៉េខាងជើង​ព្រមទាំងប្រទេសក្បែរខាងឯទៀតថា កូរ៉េខាតត្បូង​មានសមត្ថភាពពិសេស មានសព្វាវុធទំនើប​ច្រើនប្រភេទ។ ទី​២ គឺលោកលី ចែម្យុង ចង់​ឲ្យ​ប្រជាជនកូរ៉េខាងត្បូងខ្លួនឯងបានស្ងប់ចិត្ត និងជឿទុកចិត្ត​លើ​រដ្ឋាភិបាល​លោក បើទោះបីលោក​បានបោះដៃហៅ​លោក គីម ជុងអ៊ុន​ឲ្យ​មកចរចាគ្នាក៏ដោយ​។ តើនឹងមានផលវិបាក​បែបណា ទៅលើតំបន់? កាលពីថ្ងៃចន្ទទី​១២តុលា កូរ៉េខាងជើងបានបាញ់​មីស៊ីល​បាលីស្ទិកច្រើនគ្រាប់។ កម្មវត្ថុនៃការបាញ់ច្រើនគ្រាប់ផ្ទួនៗគ្នា ជាមួយនឹងមីស៊ីលបាលីស្ទិកច្រើនប្រភេទនេះ គឺកូរ៉េខាងជើងចង់​​ធ្វើតេស្តសាកល្បងសមត្ថភាពស្ទាក់ នៃប្រព័ន្ធខែលមីស៊ីលកូរ៉េខាងត្បូងនិងអាមេរិក។ នេះបើផ្អែកតាមការពន្យល់របស់​លោក Yang Moo-Jin អតីតសកលវិទ្យាធិការ​សកលវិទ្យាល័យ​សិក្សាកូរ៉េខាងជើង។ លោក​បានបន្ថែមទៀតថា វត្តមានរបស់មីស៊ីល​អ៊ីពែសូនិក នឹងបន្ថែមល្បឿន​ដល់ការប្រកួតប្រជែងសព្វាវុធ​ នៅឧបទ្វីបកូរ៉េ ឲ្យ​កាន់តែលឿន​ ហើយធ្វើឲ្យតំបន់នេះ​ប្រឈមគ្រោះថ្នាក់កាន់តែខ្លាំង​។ កម្លាំងរត់លឿនគ្មានអ្វីអាចតាមទាន់របស់​មីស៊ីលអ៊ីពែសូនិកកូរ៉េខាងជើង​ នឹងប្រាកដ​ជា​ធ្វើបាប​​សមត្ថភាព​ការពារផ្លូវអាកាស​របស់អាមេរិក​និង​របស់ជប៉ុន ជាក់ជាមិនខាន​។ ចំណុចនេះ នឹងបង្ខំឲ្យជប៉ុនត្រូវតែប្រឹង​ស្វែងរកសព្វាវុធប្រភេទ​នេះដែរ​៕

Audio and video play straight from the show's own hosting. PodSubs stores and serves no media.

Hosts and Guests

Nobody is credited on this episode yet.

Credit the people on this episode

Be the first to rate this episode

More episodes

All episodes
  1. អឺរ៉ុបមិនរំពឹងការផ្លាស់ប្តូរអ្វីច្រើនទេពីនយោបាយការបរទេសរបស់លោក ត្រាំ

    Nov 5, 20265 minAudio

    បរាជ័យយ៉ាងធ្ងន់ធ្ងររបស់គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតសភាអាមេរិក​ពាក់កណ្តាលអាណត្តិ ពុំមានន័យថា ទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងអឺរ៉ុប នឹងប្រសើរឡើងនោះទេ។ ប្រឈមនឹងស្ថានភាពថ្មី​ដែលគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភាខុនហ្ក្រេស...

    Credit the people on this episode

  2. នៅមហាសន្និបាតអ.ស.ប. លោកម៉ាក្រុងថ្លែងការពារច្បាប់អន្តរជាតិ ខណៈលោកត្រាំថ្លែងការពារតែប្រយោជន៍ជាតិឯង

    Sep 23, 20267 minAudio

    អង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ បានចាប់​ផ្តើម​នៅថ្ងៃពុធទី​២២កញ្ញា ជាមួយ​នឹងសុន្ទរកថា​របស់​លោក​អង់តូនីញ៉ូ ហ្គូតទែរស៍ ដែល​បានអំពាវនាវ​ឲ្យ​គោរពច្បាប់អន្តរជាតិ និងការសហការ​រវាងប្រទេសធំដោះស្រាយបញ្ហាចោទ...

    Credit the people on this episode

  3. Forbidden Stories៖ អាមេរិកជះប្រាក់ច្រើនរយលានដុល្លារ ដើម្បីបំបរបង់ចោលជនអន្តោប្រវេសន៍នៅប្រទេសទី៣

    Sep 21, 20267 minAudio

    រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ចាប់បញ្ជូន​ជនបរទេស ចំនួន​ជាង​២៥០០០នាក់ យកទៅទុកចោល​​នៅប្រទេស​ទី​៣ ដែលគ្មាន​ទាក់ទងអ្វីសោះ​នឹង​ជននោះ។ នេះបើផ្អែកតាម​ របាយការណ៍អង្កេត​​​ស្រាវជ្រាវដ៏ធំមួយ ធ្វើឡើងដោយអ្នកកាសែតជាង២០ស្ថាប័ន...

    Credit the people on this episode

  4. រដ្ឋចិនចាប់ផ្តើមត្រៀមខ្លួន បង្ការហានិភ័យបណ្តាលមកពី AI ឆ្លាតជ្រុលលែងស្តាប់បញ្ជាមនុស្ស

    Sep 16, 20266 minAudio

    ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការ​​ប្រកាសទាញសញ្ញាអាសន្នចេញពីអ្នកជំនាញ​នៅសហរដ្ឋអាមេរិក ស្តីពីគ្រោះថ្នាក់ធំ​​​បង្កឡើងដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ដែលឆ្លាតជ្រុល ហើយលែងស្តាប់បញ្ជា​របស់​​មនុស្ស​។ ការទាញសញ្ញាអាសន្ននេះ​...

    Credit the people on this episode

  5. ហេតុអ្វីថ្មីៗនេះ ផ្ទុះអំពើហិង្សាផ្ទួនៗ នៅខេត្តភាគខាងត្បូងថៃ?

    Aug 28, 20265 minAudio

    នៅខេត្ត​ភាគខាងត្បូងថៃ កំពុងប្រឈមមុខនឹងការផ្ទុះឡើងជាថ្មីនៃអំពើហិង្សា។ ការវាយប្រហារភេរវកម្ម រាប់​សិបករណីបានកើតឡើងនៅក្នុងតំបន់នេះ​ កាលពីសប្តាហ៍​កន្លងទៅ។ ការវាយប្រហារផ្ទួនៗរបស់ក្រុមឧទ្ទាមនេះ...

    Credit the people on this episode