Skip to content
PodSubs
ShowsPeopleGuestsJobsNewsEvents
More
BlogPodCred
Menu
ShowsPeopleGuestsJobsNewsEventsBlogPodCredNetworksSign in
Join nowSign in
  • Shows
  • People
  • Jobs
  • News
  • More
    • Guests
    • Events
    • Blog
    • PodCred
    • Networks
    Join nowSign in

នាទីសុខភាពនិងអនាម័យ

នាទីសុខភាពនិងអនាម័យ artwork

ឈប់បរិភោគ ស្ករ អាចបង្ការជំងឺទឹកនោមផ្អែមបាន ?

Nov 19, 202610 minAudio
ShareXLinkedInFacebookWhatsAppEmail

ទឹកនោមផ្អែមប្រភេទទីពីរ ជា ជំងឺដែល មានលេចឡើងញឹកញាប់ និង កាន់តែច្រើនឡើង នៅលើ ពិភពលោក។ ទឹកនោមផ្អែម​សម្គាល់​ដោយ​អត្រា​ជាតិ​ស្ករ ក្នុង​ឈាម​ឡើង​ខ្ពស់។ ដូច្នេះបើ​គេ​បញ្ឈប់​ការ​បរិភោគ​ស្ករ នោះ​គេ​នឹង​អាច​បញ្ចៀស​ជំងឺ​ទឹកនោម​ផ្អែម​បាន​ឬ? ស្ករ ជាតិផ្អែម ត្រូវបានគេ ភ្ជាប់ តាំងពីយូរយារមក ហើយ ថា ជាសារធាតុ​ដែល​នាំ​មក​នូវ​ ភាព​រីករាយ។ ប៉ុន្តែ​នៅ​ចំពោះ​មុខ​កំណើន​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ កំណើន​នៃ​ជំងឺ​ធាត់​ជ្រុល និង​ជំងឺ​អស់​កម្លាំង​រ៉ាំរ៉ៃ ជាតិផ្អែម ឬស្ករ នេះ កំពុង​ក្លាយ​​ប្រធានបទ ស្នូល នៃ​ការ តស៊ូ​មតិ ជុំ​វិញ​​បញ្ហា​សុខភាព​សាធារណៈ​នាពេល​បច្ចុប្បន្ន។ ស្ករ ដែល​ចាំបាច់​សម្រាប់​សរីរាង្គកាយ​មនុស្ស ​ស្រាប់តែ​ជាប់​ឈ្មោះ​មិន​ល្អ សម្រាប់​សុខភាព​ទៅ​វិញ។ តើ​ស្ករ​ពិតជា​អាច បង្ក​គ្រោះថ្នាក់​​ដល់​សុខភាព ហើយ​​ត្រូវ​​ឈប់​បរិភោគ​ឬ? ​បរិភោគស្ករ ជាការចាំបាច់​សម្រាប់ជួយ​​សរីរាង្គកាយ​ឱ្យ​​មាន​ថាមពល តែ​បញ្ហា​គឺ​យើង ច្រើន​តែ​ភ្លេច​ខ្លួន បរិភោគស្ករ ជាតិ​ផ្អែម ច្រើន​ជ្រុល និង​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​ ស្ករ​មាន​លាក់​នៅ ក្នុង​ម្ហូប និង ចំណីអាហារ គ្រប់​មុខ​ទាំងអស់ មិន​ថា នំ បង្អែម ភេសជ្ជៈ ឬ សម្ល​ដែលយើង​ស្លស្លុក នៅ​ផ្ទះ​ដោយ​ខ្លួនឯង​ទេ។ សរីរាង្គកាយ​មនុស្ស​​ត្រូវ​ការ​អាហារ​​មាន​​ជាតិ ស្ករ ក្លុយកូស ស្ក​រ​​ធម្មជាតិ​ ប៉ុន្តែ​មិន​​ចូល​ចិត្ត​ ស្ករកែច្នៃ ឬ ស្ករស​ដាក់​បន្ថែមទាំង​ដុំ​ ទាំង​ស្លាបព្រាទេ។ ជាតិ​ស្ករ នឹងក្លាយ​ជា​សត្រូវ ​បង្ក​ផលវិបាក​ដល់​សរីរាង្គកាយ​វិញ ប្រសិន​បើយើង​ទទួល​ទាន​ហួស​កំរិត ឬ​ច្រើន​ជ្រុល​​ពេក ដូច​ជា​ធ្វើ​ឱ្យ​ធាត់ ឡើង​ទម្ងន់ មាន​ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​ជា​ច្រើន​ផ្សេង​ទៀត ជា​ពិសេស​ជំងឺ​ទឹកនោមផ្អែម។ ទឹកនោមផ្អែម ជាជំងឺ ដែល សម្គាល់ ដោយ អត្រាជាតិស្ករ ក្នុង ឈាមឡើងខ្ពស់ខ្លាំង។ ដូច្នេះ គំនិតចង់​ធ្វើ​របប​អាហារ « តម » មិន​បរិភោគ​ស្ករ ដើម្បី​បង្ការ​ជំងឺ​ទឹកនោម​ផ្អែម​អាច​ ចាត់​ទុក​ថា ត្រឹមត្រូវ« ម្យ៉ាងដែរ”។ ប៉ុន្តែការលុបបំបាត់​​ជាតិ​ស្ករ ក្នុង​អាហារ​ប្រចាំ​ថ្ងៃ មិន​គ្រប់គ្រាន់ និង មិន​អាច​ធានា​បាន​យ៉ាង​ប្រាកដ​ថា អ្នក​នឹង​មិន​ធ្លាក់​ខ្លួន​មាន​​ជំងឺ​ទឹកនោម​ផ្អែម​បាន​ឡើយ។ ការកំរិត​បរិមាណជាតិ​ស្ករ​ ឬ ឈប់​បរិភោគ​ស្ករ ពិត​ជា​អាច​ពន្យឺត​​ពេលវេលា មិន​ឲ្យ​​ជំងឺ​ទឹក​នោមផ្អែម​ឆាប់​លេច​ឡើង​ក្លាយ​ជា​ ជំងឺ​ប្រចាំកាយ​​បាន ព្រោះ​គឺ​បរិមាណ​ជាតិ​​ស្ករ ដ៏​ច្រើន ហួស​សេចក្តី​ត្រូវការ​នៃ​សរីរាង្គកាយ ដែល​ជាប់​ចោទ​សង្ស័យ​ថា​ជា​អ្នក​បង្ក​ឲ្យ​មាន ជំងឺ​ទឹក​នោម​ផ្អែម​នោះ។ បើ​តាម​វិទ្យាស្ថាន​ជាតិ​បារាំង​ផ្នែក​ប្រើប្រាស់ ពលរដ្ឋ​បារាំង​ម្នាក់ៗ​ បរិភោគ​ស្ករ​ជា​មធ្យម ៣៥គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ ឬ​ត្រូវ​ជា ជាង​៩០ក្រាម​ក្នុង​មួយ​ថ្ងៃ។ ឯ​អនុសាសន៍ របស់​អង្គការ​សុខភាព​ពិភពលោក ណែនាំ​ឲ្យ​​បរិភោគ​ជាតិ​ផ្អែម​ស្ករ តែ​២០ក្រាម​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ។ ពោល​គឺ​ពួកគេ បរិភោគ​ជាតិ​ស្ករ​ហួស​កំរិត​សុខភាព ដល់​ទៅ​ជាង​បួន​ដង។ ដោយមូលហេតុ​នេះហើយ​បាន​ជា អាជ្ញាធរ​បារាំង​សម្រេច​កំណត់​យក​ពន្ធ​បន្ថែម លើ ភេសជ្ជៈ​ផ្អែម ដោយ​សង្ឃឹម​ថា​ពលរដ្ឋ​​នឹង​​កាត់បន្ថយ​ការទិញ​ភេសជ្ជៈ​ផ្អែម មាន ជាតិ​ស្ករ​ច្រើន នៅ​ពេល​ឃើញ​តម្លៃ​ខ្ពស់។ អ្នកមាន​ទម្លាប់​​បរិភោគ​គ្រឿង​ផ្អែ​ម ភេសជ្ជៈ​ផ្អែមច្រើន គួរ​តែ​ប្តូរ​​ទម្លាប់​នេះ ដើម្បី​សម្រាល​បន្ទុក​របស់​លំពែង។ លំពែង​មាន​ភារៈ​ចាត់ចែងសារធាតុ​អាំងស៊ុយលីន។ បើ​លំពែង​​បំពេញ​តួនាទី​បាន​ត្រឹមត្រូវ លំពែង​នឹង​អាច​ពន្យឺត​​ពេល​វេលា ទប់​មិន​ឲ្យ​អ្នក​មាន​សណ្តាន​ហ្សែន​ជំងឺ​ទឹកនោម​ផ្អែម​ស្រាប់​ក្នុង​ខ្លួន ឆាប់ធ្លាក់​ខ្លួន​ មាន​អាការៈ​ឬ​ឈឺ​ជំងឺ​ទឹកនោម​ផ្អែម។ អ្វីជារបបអាហារគ្មានស្ករ? នៅពេល​គេ​និយាយ​អំពី​ការ​ តមស្ករ ឬការ​ធ្វើ​របប​អាហារ​ដោយគ្មាន​ជាតិ​ស្ករ គឺ សំដៅ​ទៅ ​លើ​ការ​ឈប់​បរិភោគ ពពួក​​ស្ករកែច្នៃ ស្ករគីមី ស្ករស ស្ករដែល​​ជ្រាបរលាយ​​លឿនក្នុង​សពាង្គកាយ។ ឈប់​ដាក់​​ស្ករ​​​បន្ថែម​ក្នុង​​ម្ហូប​អាហារប្រៃ និង កំរិត​ការ​ទទួល​ទាន​អាហារ​ណា​សម្បូរ​ជាតិក្លុយស៊ីត ​ដែលមាន​សន្ទទស្សន៍​ជាតិស្ករខ្ពស់ ងាយ​ធ្វើ​អត្រាជាតិ​ស្ករ​ក្នុង​ឈាម​​ស្ទុះ​ឡើង លឿន​ខ្លាំង។ របប​អាហារ គ្មាន​ស្ករ មិនមែន​ជា​ការលុប​បំបាត់​​ជាតិ​ស្ករ​ទាំងស្រុង​​ឡើយ តែជា​ការ​ចេះ​បែង​ចែក​ជ្រើសរើស បរិភោគរវាង​​​ជាតិ​ផ្អែម​ជា​ស្ករធម្មជាតិ មាន​នៅ​ក្នុង​​បន្លែ​ផ្លែឈើ និងស្ករ​កែច្នៃដែល​យកមក​ដាក់​បន្ថែមលើ​ចំណី ព្រោះ​ដូច​បាន​រៀប​រាប់​ពី​ខាង​លើ ស្ករប្រៀប​ដូច​ជា​ប្រេង​សម្រាប់ចាក់​​ម៉ាស៊ីន បើ​គ្មាន​ស្ករសរីរាង្គកាយមិនអាច​មាន​ដំណើរការ​បានទេ។ ដោយ​ជាក់​ស្តែង គេ​ត្រូវ​តម ឬ​​កាត់បន្ថយ​​ ជា​អាទិភាព ការ​​បរិភោគអាហារ​​ប្រភេទ បង្អែម នំនែក ចំណីចំណុកផ្អែម ភេសជ្ជៈផ្អែម ឬភេសជ្ជៈកំប៉ុង ទឹកផ្លែឈើ បង្អែមនំធ្វើគ្រីម សូកូឡា ។ល។ ផ្ទុយទៅវិញ គេមិនត្រូវ​លុប​បំបាត់​ចំណី​អាហារ ជា​បន្លែ​ផ្លែឈើ ដែល​មាន​ផ្ទុក​ជាតិ ស្ករ ជាតិ​ផ្អែម ពីធម្មជាតិឡើយ ព្រោះ​អាហារ​ប្រភេទ​នេះ ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ព្រម​ទាំង​វីតាមីន​ទៀត។ អាហារ​មាន​ជាតិ​ម្សៅ នំប៉័ង បាយ ថ្វី​បើ​មាន​ជាតិ​ស្ករ​ខ្ពស់​មែន ក៏​មិនត្រូវ តម និង ផាត់ចេញ ពី ចានដែរ គ្រាន់​តែ​ត្រូវ​ប្រយ័ត្ន​កុំ​​បរិភោគ​ច្រើន​ពេក។ ម្យ៉ាង​ទៀត សូមចងចាំថា ស្ករ មិនមែន​ជា​មូលហេតុ​ដើម​តែ​មួយ ដែល​នាំ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ទេ។ បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក​សាស្ត្រាចារ្យ Pr Eric Renard ​ឯកទេស​ ជំងឺ​ទឹក​នោម​ផ្អែម នៅ​មន្ទីរ​ពេទ្យ ប្រទេស​បារាំង ទឹកនោម​ផ្អែម​ប្រភេទ​​ទីពីរ ជា​ជំងឺ​មាន​លក្ខណៈ​តំណ​ពូជ ដែល​អាស្រ័យ​ទៅ​លើ​កត្តា​ហ្សែន។ គ្រាន់តែ​ថា របៀបរបប​រស់​នៅ​ប្រចាំ​ថ្ងៃ មាន ចំណែក​សំខាន់ ក្នុង​ការ​រុញ​ច្រាន​ជំងឺ​ឲ្យ​ឆាប់ ឬ ក្រ លេច​ឡើង តែ​ប៉ុណ្ណោះ។ ធាត់ និង ភាព ស្រណុក​អសកម្ម ក៏​ជា​កត្តា​ដើម​ហេតុ ពន្លេច​ជំងឺ​ឲ្យ​បង្ហាញ​រូបរាង​ពិតៗដែរ។ អាហារជា​ប្រភព​ផ្តល់​ថាមពល និង​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ធាត់​បាន​ទាំងអស់ ប្រសិនបើ​យើង ​ទទួល​ទាន​ច្រើន​ជ្រុល ហួសចំណុះ។ ហើយអាការៈ​ធាត់​នឹង​សម្រួល​ឲ្យ​ងាយ​មាន​ជំងឺ​ទឹកនោម​​ផ្អែម។ ធាត់​លើស​ទម្ងន់ ជា​ការបង្កើន​ភាព​ស៊ាំ​នឹង​អាំង​ស៊ុយលីន ដល់​ពពួក​ជាលិកា។ នៅពេល​មាន​ភាព​ស៊ាំ​នឹង​អាំងស៊ុយលីន លំពែង​ត្រូវ​បង្ខំ​ចិត្ត​ប្រឹង ធ្វើការ​លើស​ប្រក្រតី ដើម្បី​ស្រូប​អាំងស៊ុយលីន ដែល​នៅ​ទី​បំផុត លំពែង​ត្រូវ​ហត់ខ្លាំង ត្រូវ​ចុះខ្សោយ ជំងឺទឹក​នោម​ផ្អែម​ក៏បាន​ឱកាស​​លេច​ឡើង។ ដូចម្តេចដែលហៅថារបបអាហារត្រឹមត្រូវ មានលំនឹង? ដូច្នេះ​វិធី​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម មិនមែន​គ្រាន់​តែ​ត្រូវ​កាត់បន្ថយ ឬ ឈប់​បរិភោគ​ស្ករ​ទេ តែ ត្រូវ​រក្សា​ទម្ងន់​ឲ្យ​នៅ​ធម្មតា កុំ​ឡើង​ធាត់ ដោយ​បរិភោគ​អាហារ​មាន​លំនឹង​សម្បូរ ទៅ​ដោយ​បន្លែ​ផ្លែឈើ អម​ដោយ​ការ​​បញ្ចេញ​​សកម្មភាព​​កាយសម្បទាទៀត។ ធ្វើចលនា បញ្ចេញ​កម្លាំង​​ផ្លូវកាយ សំខាន់​ខ្លាំង​ណាស់ ព្រោះ​នៅ​ពេល​បញ្ចេញ​ចលនា សាច់ដុំ​នឹង​កម្រើក ហើយ ចាប់​ផ្តើម​​ស្រូប​យក​ជាតិ​ក្លុយកូស​យ៉ាង​ច្រើនមក​បំពេញ​កម្លាំង ដែល​ប្រៀប​ដូច​ជា​បាន​ជួយ​ បែងចែក​ជាតិ​ស្ករ​កុំ​ឲ្យ​កក​សល់​ទៅ​ផ្តុំ​ឡើង​ខ្ពស់​នៅ​ក្នុង​ឈាម​បាន។ ដើម្បី​បង្ការ​កុំ​ឲ្យ​ធ្លាក់​ខ្លួន​មាន​ជំងឺ​ទឹកនោម​ផ្អែម ការ​តម​ស្ករ មិនមែន​ជា​ដំណោះស្រាយ ដ៏​​ល្អប្រពៃ​ជាង​គេទេ។ ដើម្បី​ទប់ស្កាត់ ជំងឺ​ទឹកនោម​ផ្អែម គេ​មិន​អាច​កំណត់​​ត្រឹម​ចំណោទ​​ជុំវិញ​តែ ការ​​បរិភោគ ស្ករ​ឬ​អត់ នោះ​ឡើយ។ គេអាច​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បាន ដោយ​មិន​​បាច់​បង្អត់​ជាតិ​ស្ករ ឬ​តម​អាហារ​ផ្អែម​ផង។ សូម​ចាប់​ផ្តើម ត្រឹម​ពី​​ការ​កាត់បន្ថយ​ការ​បរិភោគ​អាហារជា​ទូទៅ​ ​ឬ ផលិតផល​ផ្អែម ហើយងាក​មក​ប្រកាន់​យក​របប​អាហារ​ដ៏​ត្រឹមត្រូវ មាន​លំនឹង​ដែល​ជួយ​គ្រប់គ្រង​សរីរាង្គកាយ​មិន​ឲ្យ​ឡើង​ទម្ងន់។ របប​អាហារ​ត្រឹមត្រូវ​មាន​លំនឹង ត្រូវ​បាន​​ក្រុម​វេជ្ជសាស្ត្រ ចាត់ទុក​ជា​ថ្នាំ​បង្ការ និងមធ្យោបាយ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​ពីរ ដូច​ការ​ព្យាបាល​ដោយ​លេប​ថ្នាំ និង​ដោយ​ការ​ធ្វើ​លំហាត់​ប្រាណដែរ។ អាហារ​មាន​លំនឹង ត្រូវ​ផ្សំ​ឡើង​ដោយ ពាក់កណ្តាល ជា​បន្លែ​និង​ផ្លែឈើ (ក្នុងទម្រង់​ជា បន្លែ​ផ្លែឈើ​ស្រស់ ឆៅឬឆ្អិន កក​ឬ​ជាបន្លែកំប៉ុង)។ មួយ​ភាគ​បួន​ជា​ជាតិ​ម្សៅ​ (បាយ​អង្ករ ស្រូវសាលី ដំឡូង) ខ្យាយ​ក៏​បាន​ សម្រូប​ក៏​កាន់​តែ​ល្អ ព្រោះ​អង្ករ​ឬ​ស្រូវ​សម្រូប មាន​ជាតិ​សរសៃ​និង​អត្រា​ជាតិ​ស្ករ​ទាប និង​មួយ​ភាគ​បួន​ទៀត ជា​​ជាតិ​ប្រូតេអ៊ីនដូច​ជា​ត្រី ស៊ុត ឬ​សាច់សត្វ។ ​ជ្រើសរើស​ទទួល​ទាន​ពពួក សាច់សុទ្ធ​មិន​សូវ​មាន​ខ្លាញ់ ឬ​​មាន់សាច់ទា ពពួក​ សណ្តែក ជា​ជាង​សាច់​ជ្រូកសាច់គោ។ សូម​ចៀសវាង ពិសាដោយ​តិច​តួច​បំផុត​ក្រុមសាច់ អាហារ​កែច្នៃ សាច់ក្រកសាច់ងៀត ដែល​ប្រៃ​ខ្លាំង​ផង និងមាន​បង្កប់​ជាតិ​ស្ករ​ច្រើនផង។ យូរម្តងៗ លោកអ្នកអាច បំពេញ ចិត្ត ដោយ ទទួលទាន បង្អែម ឬ នំខេក ក្នុង​បរិមាណ​ តិចតួច សមរម្យ។ និយាយ ឲ្យចំ លោកអ្នក មិនបាច់ ដាក់បម្រាម ឬ ប្រឹង តម​ទេ បើ​អ្នក​ទទួល​ទាន​ប្រកប​ដោយ​លំនឹង​ដូច​រៀប​រាប់​ខាង​លើ និង​ជា​​អាហារ​ចម្រុះ និង ប្លែកៗ តាម​ពេល​វេលា តាម​រដូវ និងតិចល្មម ព្រមទាំង​មាន​ជីវិត​សកម្ម​បញ្ចេញ​ចលនា​កាយរាយ​បានយ៉ាង​ហោច​កន្លះម៉ោង​ក្នុង​មួយ​ថ្ងៃ​នោះ៕

Audio and video play straight from the show's own hosting. PodSubs stores and serves no media.

Hosts and Guests

Nobody is credited on this episode yet.

Credit the people on this episode

Be the first to rate this episode

More episodes

All episodes
  1. ហេតុអ្វីត្រូវចាក់ថ្នាំបង្ការគ្រុនផ្តាសាយ ជារៀងរាល់ឆ្នាំ?

    Nov 11, 20268 minAudio

    ក្នុង​មួយ​ឆ្នាំៗ​ មាន​មនុស្ស​រាប់​លាន​នាក់ រត់​រក​ពេទ្យ​ដើម្បី​ពិគ្រោះ​ជំងឺ​គ្រុនផ្តាសាយ។ មិនមែន​ជា​ជំងឺ​ធ្ងន់​មែន ប៉ុន្តែផ្តាសាយ​បាន​ឆក់​យក​ជីវីត​មនុស្ស​អស់​ច្រើន​នាក់​ណាស់​ក្នុង​មួយឆ្នាំៗ...

    Credit the people on this episode

  2. ហេតុអ្វីមិនឱ្យទារកក្រោមអាយុ៦ខែ ផឹកទឹក?

    Nov 4, 20269 minAudio

    នៅក្នុង​បណ្តាញ​សង្គម​Tik Tok គ្រូពេទ្យ​អង់គ្លេស​ម្នាក់​បាន​បង្ហោះ​ផ្សាយ​ថាការ​ផ្តល់​ទឹក​ឱ្យ​ទារក​ក្រោម​អាយុ​៦​ខែ អាច​បង្កគ្រោះថ្នាក់​ដល់​ជីវិត​ដល់​ទារក​នោះ។ តើការ​ផ្សព្វផ្សាយ​នេះ​ពិត​ជា​ត្រឹមត្រូវ​ដែរឬទេ?...

    Credit the people on this episode

  3. កង្វះវីតាមីន B អាចប៉ះពាល់ដល់សុខភាពខួរក្បាល?

    Oct 31, 20268 minAudio

    ​សរីរាង្គកាយ​មនុស្ស​ត្រូវ​ការ​វីតាមីន​ច្រើន​មុខ​ណាស់។ វីតាមីន-A ចាំបាច់​សម្រាប់​ភ្នែក។ វីតាមីន C មាន​សកម្មភាព​អង់ទី​អុកស៊ីដង់។ វីតាមីន​ D ជា​សម្ព័ន្ធមិត្ត​របស់​ឆ្អឹង​និង​សាច់ដុំ។ ចុះ​វីតាមីន B មាន​តួនាទីអ្វី?...

    Credit the people on this episode

  4. ការងារពេលយប់ ជាភ្នាក់ងារអាចបង្កជំងឺមហារីកសុដន់?

    Oct 25, 20268 minAudio

    មហារីកសុដន់ ជា​ជំងឺ​មហារីក​ស្ត្រី​ដែល​មាន​កើត​ច្រើន​ញឹកញាប់ ជាងគេ និង ផ្តាច់ជីវិត​មនុស្ស​ស្រី​ច្រើន​ជាងគេ បើប្រៀបធៀប​ទៅ​នឹង​ជំងឺ​មហារីក​ផ្សេង​ទៀត។ មាន​ភស្តុតាង​វិទ្យាសាស្ត្រ​កាន់តែ​ច្រើន​ឡើងៗ...

    Credit the people on this episode

  5. ហេតុអ្វីចំនួនកុមារមីញ៉ូមភ្នែកកើនឡើងខ្លាំង ស្ទើរគុណនឹងបី ក្នុងរយៈពេលតែប៉ុន្មានឆ្នាំ?

    Oct 7, 20269 minAudio

    បើ​តាមការសិក្សា​អេស្ប៉ាញ​ទើប​ចេញ​ផ្សាយ​ នៅ​ខែ​កញ្ញា​២០២៦ មីញ៉ូមភ្នែក​ពិត​ជា​​ជំងឺមួយ ដែល​កំពុង​រាតត្បាត​​នៅ​លើ​ពិភពលោក។ កំណើន​កុមារអាយុ ពី​​៨ទៅ​១២​ឆ្នាំ​ មាន​ភ្នែក​មីញ៉ូម បាន​កើន​ឡើងយ៉ាង​​ខ្លាំងនិង​​គួរ​ឱ្យ​កត់​សម្គាល់។...

    Credit the people on this episode